Messiប្រកាសចាកចេញពីក្រុមជម្រើសជាតិ...
AFP ផ្សាយថា កីឡាករLionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រកាសចាកចេញពីក្រុមជម្រើសជាតិ ក្រោយពីបរាជ័យលើសមរភូមិវាលស្មៅដណ្ដើមពានជើងឯកCopa America 2016 នៅសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៦ មិថុនា កន្លងទៅ ។
កីឡាករMessi ថ្លែងថា ៖«ជាបញ្ហាពិបាកទទួលយកបានមួយ និងមិនមែនជាពេលវេលាត្រូវពិចារណាថាគួរនៅទៀតទេ។ វាជារឿងសោកសៅខ្លាំងណាស់ព្រោះខ្ញុំមានកំហុសឆ្គងលើការទាត់បាល់ប៉េណាល់ទី។ ខ្ញុំព្យាយាមពុះពារគ្រប់ឧបសគ្គដើម្បីដណ្ដើមពានជើងឯកឱ្យអាហ្សង់ទីន ម្ដងហើយម្ដងទៀតប៉ុន្តែមិនបានទទួលជោគជ័យ» ៕


No comments: