អ្នកវិទ្យាសាស្រ្តរកឃើញវិធីអាចធ្វើសូកូឡា ដែលមិនសូវមាន...
សូកូឡាជាបង្អែមមួយ ប្រភេទដែល ភាគច្រើន គេនិយម
ញ៉ាំនៅអឺរ៉ុប ប៉ុន្តែឥឡូវ ប្រជាជននៅ ប្រទេស ជាច្រើន រួមទាំងប្រជាជន យើងក៏ ពេញនិយម ច្រើនដែរ សូម្បីតែ
ខ្ញុំក៏ដូចគ្នា។ សូកូឡា វាមានរសជាតិ ផ្អែមនិងល្វីង ចត់តិចៗ ដែលជា រសជាតិ ដែលមនុស្ស ជាច្រើន ដែលបានញ៉ាំ វាខ្លះថា
ឆ្ងាញ់ខ្លះថា មិនចេះញ៉ាំ។ តែអ្នកខ្លះ ទៀតខ្លាច ធាតុក៏មាន ហ៊ានញ៉ាំ ដែរព្រោះ ពួកគេ ដឹងថា បង្អែមប្រភេទនេះ
គឺមានកម្រិត ជាតិខ្លាញ់ និងសារធាតុ ដែលធ្វើឱ ធាតុច្រើន ព្រោះហេតុនេះ បានជាអ្នក វិទ្យាសាស្ត្រ មួយក្រុម
បានធ្វើការ បញ្ជាក់ថា ឆាប់ខាងមុខ អ្នក អាចញ៉ាំ សូកូឡាដោយ មិនចាំបាច បារម្មណ៍ពីរឿង
ឡើងទម្ងន់ នោះទេ។
សូកូឡាជាប្រភេទបង្អែមដែល ត្រូវបាន ផលិតដោយ រោងចក្រដោយ ធ្វើការចម្រាញ់
យកនូវប្រេងពីរ កាកាវដើម្បីយកមកផ្សំ ដែលប្រេង នោះឯងដែល ធ្វើឱ្យសូកូឡា មានសារធាត់
ខ្លាញ់ដ៏ច្រើន ដែលធ្វើឱ្យ យើងឡើង ទម្ងន់យ៉ាង ឆាប់រហ័ស ដោយមិន ដឹងខ្លួន។
ប៉ុន្តែគេក៏ មិនអាចបញ្ឈប់ប្រើ ប្រេងនេះបាន ដែរព្រោះវា ជាគ្រឿងផ្សំ ដ៏សំខាន់ដែល
ជួយឱ្យសូកូឡាទន់និងមាន ឱជារស។ ក្រុមអ្នក ជំនាញមួយ ដែលពួកគាត់បាន ស្រាវជ្រាវរក
ឃើញដោយ ចៃដន្យ នូវវិធីម្យ៉ាង ដែលអាច ផលិត សូកូឡាដែល មានជាប្រេង តិចជាងមុន ជាមួយនឹង
ចរន្តអគ្គិសនី។ ពួកគេបាន ឱ្យដឹងថា ជាធម្មតាការ ធ្វើសូកូឡា គឺត្រូវការនូវ ប្រេងដែល
ចម្រាញ់ពី កាកាវជាច្រើន ប៉ុន្តែប្រសិនបើ យើងធ្វើការ ផលិតតាម របៀបថ្មីរបស់ ពួកគេនោះ
គឺអាចកាត់ បន្ថយនូវបរិមាណ ប្រេងនេះយ៉ាង ច្រើន។ ប្រេងខាងលើ គឺវាផ្ទុក នូវសារធាតុ
ផ្សេងៗ ដែលធ្វើ ឱ្យធាត់ហេតុ នេះប្រសិនបើ វាមាន បរិមាណតិច នៅក្នុងសូកូឡា នោះគឺ
សូកូឡានិង មិនសូវ មានជាតិ ខ្លាញ់ដូច មុនទេ។ ជាពិសេសបច្ចេកវិទ្យា នេះត្រូវបានក្រុម
អ្នកជំនាញ អះអាងថាមិន ធ្វើឱ្យប៉ះពាល់ ដល់រសជាតិ របស់ សូកូឡា នោះទេ។ ទោះជាយ៉ាងណាអ្នក
ជំនាញផ្នែកចំនី អាហារ និងជាអ្នក វាយតម្លៃ ម្ហូបអាហារ មកពីសាកល វិទ្យាល័យរដ្ឋ Penn គាត់បាន
លើកឡើងផ្ទុយពីនេះ។ ពោលគឺលោក ទាមទារ ឱ្យមានការ សិក្សបន្ថែម ថាតើវាអាច នឹងមាន
ផលប៉ះពាល់ អ្វីខ្លះ បើប្រើបច្ចេកវិទ្យាខាងលើ សម្រាប់ ផលិតសូកូឡា នោះ។ ក្នុងន័យនេះ គឺគាត់ចង់
សំដៅទៅលើ រសជាតិនិង បញ្ហាសុខភាព របស់អ្នក បរិភោគ ផងដែរ។របស់អ្នក បរិភោគ ផងដែរ។
គាត់បានបញ្ចាក់ថា លក្ខណៈពិសេស នៃការផលិត សូកូឡាគឺ ប្រេងកាកាវ ហើយប្រសិន បើយើង
ធ្វើការកាត់ បន្ថយនូវ បរិមាណ របស់វានោះ គឺវានឹងមិន ដូចគ្នា នោះទេ។ គឺថាវាអាច
នឹងផុយ រាងម្សៅៗ ដែលវាត្រូវ ការការ សាកល្បងនឹង បញ្ជាក់ពី គុណភាព សូកូឡា ដែលផលិត
តាមរបៀប ថ្មីឱ្យបាន ច្បាស់ថែមទៀត។ ប៉ុន្តែយ៉ាង ណាក្តី បច្ចេកវិទ្យា នេះគឺគេប្រើ នៅឯរោងចក្រ
ដូច្នេះយើង ពិតជាពិបាក យល់និង បកស្រាយ ណាស់។
សម្រាប់សូកូឡាត្បិត ថាមនុស្ស មួយចំនួន យល់ថាគ្រាន់ តែជាបង្អែម ធម្មតាតែតាម
ពិតទៅមនុស្ស មួយចំនួនដូច ជាខ្ញុំគឺចូលចិត្ត វាខ្លាំងណាស់ ។ វាក៏ជាអាហារ បំប៉ននិង
ជួយឱ្យ ឡើងទម្ងន់ ផងដែរ តែចំនុច នេះហើយដែល មនុស្សមួយចំនួនព្យាយាម តមវា។ ទោះជា
យ៉ាងណាសង្ឃឹមថា បច្ចេកវិទ្យានេះ អាចនឹង ប្រើការ បានទៅ ចុះនោះអ្នក ដែលចង់រក្សាទម្ងន់
នោះក៏នៅតែ អាចញ៉ាំ សូកូឡាបាន ដដែល។


No comments: