សហភាពអឺរ៉ុបព្រមព្រៀងគ្នាដោយគ្មានអង់គ្លេសដើម្បីរៀបចំខ្លួនក្រោយ BREXIT
បណ្តា
មេដឹកនាំសហភាពអឺរ៉ុបជួបប្រជុំគ្នាកាលពីព្រឹកថ្ងៃទី២៩ មិថុនា នៅក្រុងព្រុចសែលជាលើកដំបូងគ្មានចក្រភពអង់គ្លេស
ដើម្បីប៉ុនប៉ងរៀបចំខ្លួនឡើងវិញ ក្រោយ BREXIT
គឺការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ។
កាលពី ថ្ងៃទី២៨ មិថុនា នៅក្រុងព្រុចសែល មេដឹកនាំរបស់ប្រទេស២៧ ជាសមាជិកសហភាពអឺរ៉ុប ដែលនៅសល់បានយល់ព្រមទុកពេលបន្តិចទៀតដល់អង់គ្លេស សម្រាប់រៀបចំនីតិវិធីផ្លូវការនៃការចាកចេញតែបញ្ជាក់ថា ពួកគេនឹងមិនទុកពេលយូររង់ចាំច្រើនខែឡើយ ។
អធិការបតី អាល្លឺម៉ង់ លោកស្រីអេនហ្សឺឡាម័រកែល ក៏ប្រាប់ទៅអង់គ្លេសដែរថា ទំនាក់ទំនងនាពេលអនាគតរបស់ប្រទេសនេះជាមួយសហភាពអឺរ៉ុបនឹងពុំមាន ក្នុងគម្រោងការមួយរបស់អឺរ៉ុបឡើយ ព្រោះចង់ចៀសវាងកុំឱ្យគំនិត BREXIT ឆ្លងដល់ប្រទេសដទៃៗទៀត ។
ពេល នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញពីក្រុងព្រុចសែល នាយករដ្ឋមន្ត្រីអេកូស លោកស្រី NICOLAS STURGEON បែរជាទៅកាន់ទីនោះ ដើម្បីវាយតម្លៃលើភ័ព្វវាសនារបស់អេកូសចូលក្នុងសហភាពអឺរ៉ុប ក្នុងឋានៈជាតំបន់ឯករាជ្យមួយ ។
ប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោក DONALD TURSK ថ្លែងទៅកាន់សារព័ត៌មានក្រោយពីជប់លៀងមួយរបស់មេដឹកនាំប្រទេស២៨ថា បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលសហភាពអឺរ៉ុប ទទួលស្គាល់ថា ពេលវេលាមួយរយៈទៀតត្រូវការចាំបាច់ដើម្បីធ្វើឱ្យមានភាពស្ងប់ស្ងាត់ ឡើងវិញ ក្រោយ BREXIT ។
នាយក រដ្ឋមន្ត្រីអភិរក្សនិយមអង់គ្លេស លោកដាវីដ កាមីរ៉ូន ដែលចូលរួមប្រជុំចុងក្រោយជាមួយមេដឹកនាំអឺរ៉ុប២៧រូបទៀត ហាក់ពុំថយក្រោយឡើយលើរឿង BREXIT ដោយលោកអះអាងជាថ្មីថា លោកនឹងទុកឱ្យអ្នកឡើងបន្តវេនពីលោករៀបចំបែបបទនៃការដកខ្លួនថយ របស់ប្រទេសលោក យោងតាមមាត្រាទី៥០នៃសន្ធិសញ្ញាក្រុងលីល្បោនឆ្នាំ២០០៩ ៕

No comments: