ភពមួយទៀតហើយដែលមនុស្សអាចនឹងទៅរស់នៅ...
ភពផែនដីជាភពតែ មួយគត់ដែល មានជីវិត រស់នៅក៏ ព្រោះតែភព មួយនេះវាមាន បរិយាកាសនិង លក្ខណៈធម្មជាតិ ដែលល្អ សម្រាប់ជីវិត។ ទោះជាយ៉ាងណាមនុស្សគឺមាន មហិច្ឆតា យ៉ាងធំដោយ ចង់ស្គាល់ លំហអាកាសដ៏ធំដែលគ្មាន ដែនកំណត់មួយនេះ។ អ្នកប្រហែល ជាបាន ដឹងហើយ ថាក្នុងមួយរយៈកន្លងមក ការស្រាវជា្រវសកលកំពុងតែបន្តទៅមុខជានិច្ចហើយ ក៏ទទួល បានលទ្ធផល ជាច្រើនដែល គួរឱ្យកោត សរសើរបំផុត។ ជាក់ស្តែងកាលពីពេលថ្មីនេះពួកគេទើប តែបាន ប្រាប់ថាភព មួយដែល ពួកគេ បានធ្វើការស្រាវជា្រវ ជាច្រើន ឆ្នាំមក ហើយនេះគឺ ជាភពដែល អាចនឹង រស់នៅ បាន។
តាមការឱ្យដឹងភពខាងលើ ត្រូវបានក្រុមអ្នក វិទ្យាសាស្ត្រ ធ្វើការ សិក្សានិង ស្រាវជ្រាវតាំង ពីឆ្នាំ 2013 មកម៉្លេះ។ NASA ដែលជា អង្គការដែល ធ្វើការសិក្សា ផ្នែកសកល ច្រើនជាងគេ នោះបាន ឱ្យដឹងថា ភពនោះវា នៅឆ្ងាយពី ភពផែនដី យើងប្រមាណ 1,200 ឆ្នាំពន្លឺដែល ស្មើនឹង 11,350,000,000,000,000 គីឡូម៉ែត្រ ពីផែនដី។ បើយើងធ្វើការ ប្រៀបធៀបនឹង ចម្ងាយពីផែនដី ទៅភព អង្គារវាខុស គ្នាឆ្ងាយខ្លាំង ណាស់ព្រោះ ថាពីភព ផែនដីទៅ ភពអង្គារ មានត្រឹមតែ 225លានគីឡូម៉ែត្រ ប៉ុណ្ណោះ។ បន្ទាប់ពីពួកគេ បានធ្វើការ សិក្សាអស់ មួយរយៈ មកពួកគេបាន រកឃើញនូវ រឿងមួយដែលជាដំណឹង ដ៏ល្អមួយ។ នោះគឺថានៅ ក្នុងភពនោះ មិនត្រឹមតែមាន ទឹកប៉ុណ្ណោះ ទេវាថែមទាំង មានបរិយា កាសដូចជាភពផែនដី យើងដែរ។ បើតាមការឱ្យ ដឹង ភពនេះមាន ឈ្មោះថា Kepler-62F ឫដែល អង្គការ NASA ហៅវាថាជា Habitable Zone ។ ភពនេះ វាមាន បរិយាកាសដែល ក្រាស់ជាង បរិយាកាស របស់ភពផែនដី ដល់ទៅ 12 ដងតែវាមាន សីតុណ្ណភាព ត្រជាក់ខ្លាំង ណាស់។
នេះគឺជារបកគម្ហើញដ៏គួរ ឱ្យភ្ញាក់ផ្អើលនិង ត្រេកអរបំផុត ព្រោះថា នៅក្នុងសកល គឺអាចមានភព ដែលមនុស្សអាច នឹងរស់នៅ បានក្រៅ ពីភពផែនដី។ ប៉ុន្តែចំណុច មួយទៀត ដែលជាបញ្ហា ចោទនោះគឺថា ភពខាងលើ វាមាន ចម្ងាយឆ្ងាយ ខ្លាំងណាស់ ។ ដូច្នេះវាមិន ត្រឹមតែ ត្រូវការ ចំណាយ ថាមពល និង ពេលវេលា ដ៏ច្រើន ប៉ុណ្ណោះទេ តែសូម្បីតែ ទៅដល់ឫ ក៏អត់ នោះក៏ជាបញ្ហា ដែលពិបាក ដោះស្រាយដែរ។



No comments: