កាមេរ៉ាតូចជាងគេបំផុតលើលោក អាចចាក់ចូលក្នុងខ្លួនមនុស្សបានដើម្បី…
នាពេលបច្ចុប្បន្នយើងធ្លាប់តែឃើញគេប្រើប្រាស់កាមេរ៉ាពពួក
Digital,
DSLR ធំៗ ក៏ដូចជាប្រើប្រាស់កាមេរ៉ា
របស់ស្មាតហ្វូន និងថេប្លេតជាដើម
ដែលសុទ្ធសឹងជាកាមេរ៉ាមានសេនស័រអាចឲ្យយើងចាប់កាន់បាន
មានអារម្មណ៍ថាវានៅក្នុងដៃជាដើម។ ក្នុងនោះផងដែរ
យើងក៏ឃើញមានកាមេរ៉ាតូចៗសម្រាប់លួចថតរូបភាព ឬវីដេអូរបស់អ្នកជំនាញផងដែរតាមរយៈប៊ិច, វែនតា, ខ្សែដៃ, ខ្សែក ជាដើម
-ល- ដែលសុទ្ធ
សឹងជាកាមេរ៉ាបំពាក់មកជាមួយសេនស័រធំអាចឲ្យយើងចាប់កាន់
មើលនឹងភ្នែកឃើញ ក៏ប៉ុន្តែអ្វីដែលអ្នកត្រៀម នឹងអានបន្តិចទៀតនេះ គឺជាការច្នៃប្រឌិត
ក៏ដូចជាការវិវឌ្ឍន៍ខ្លួនដ៏ពិសេសមួយក្នុងយុគសម័យថ្មីនេះ
ដោយនៅសកលវិទ្យាល័យ University of Stuttgart របស់ប្រទេសអាលឺម៉ង់ មានក្រុមអ្នកវិទ្យាសាស្ត្រមួយ
បានផលិតចេញនូវកាមេរ៉ាបែប 3D-Printed
មានកែវលេនសម្រាប់ថតយករូបភាព និងវីដេអូចំនួន 3 ជាផ្លូវការ ហើយអ្វីដែលពិសេសបំផុតនោះ
គឺវាមានទំហំតូចខ្លាំងបំផុត។
កាមេរ៉ាដ៏តូចមួយនោះត្រូវបានប្រាប់ឲ្យដឹងថា
វាពិតជាមានទំហំតូចខ្លាំងមែនទែនត្រឹមតែ 100
ម៉ៃក្រូម៉ែត្រប៉ុណ្ណោះ ឬស្មើរនឹង 0.004 អ៊ីញ
ដែលយើងសឹងមិនអាចមើលឃើញដោយភ្នែកទទេបាន។ លក្ខណៈពិសេសរបស់កាមេរ៉ានេះគឺវាអាចធ្វើការចាក់បញ្ចូលក្នុងរាងកាយរបស់មនុស្សយើងបានតាមរយៈម្ជុលចាក់ថ្នាំ
ឬសារ៉ូម ជាដើម។
ការប្រើប្រាស់កាមេរ៉ាចាក់ចូលទៅក្នុងខ្លួនប្រាណមនុស្សបែបនេះគឺដើម្បីពិនិត្យទៅលើរាងកាយរបស់អ្នកជំងឺប៉ុណ្ណោះ
មានន័យថាក្រុមគ្រូពេទ្យជំនាញ
អាចប្រើប្រាស់វាដើម្បីមើលទៅផ្នែកអ្វីមួយក្នុងរាងកាយមនុស្សយើងបាន
ដោយប្រើប្រាស់វាភ្ជាប់ជាមួយ Optical
Fiber ដើម្បីបញ្ជា ដោយវាអាចមើលទៅលើរូបភាព (Focus)
គិតពីគម្លាតស្មើរនឹង 0.12
អ៊ីញពីទីកន្លែង ឬតំបន់ដែលយើងចង់ឃើញ តាមរយៈកែវលែនចំនួន 3
ដូចបានរៀបរាប់ខាងដើម ដូចជាកែវលែនមានរូបរាងជាមូល
និងត្រីកោណ ជាដើម ថែមទាំងអាចធ្វើការថតហើយ Print តាមម៉ាស៊ីនចេញមកក្រៅបានថែមទៀតផង។
យ៉ាងណាក៏ដោយ កាមេរ៉ាដ៏សែនតូចមួយនោះ
នៅពុំទាន់មានឈ្មោះហៅជាផ្លូវការនៅឡើយទេ ហើយក្រុម
អ្នកវិទ្យាសាស្ត្រទាំងនោះក៏បង្កើតវាឡើង
ក្នុងគោលបំណងធ្វើតេស្ដសាកល្បងផងដែរ មិនមែនបង្កើត
ឡើងរាប់លានសម្រាប់ផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនណា
ឬមន្ទីពេទ្យណាមួយនៅឡើយទេ ព្រោះអាចនឹងមានជនខិលខូចជាច្រើន
អាចទាញយកផលប្រយោជន៍ពីវាក្រៅពីការប្រើប្រាស់ក្នុងមន្ទីពេទ្យជាដើម។
អ្នកអាចនឹងឆ្ងល់ថា
បើវាតូចអញ្ចឹងតើការផលិតត្រូវចំនាយច្រើនឬយ៉ាងណា? យោងតាមប្រភពពត៌មានបញ្ជាក់យ៉ាងច្បាស់ថា
អ្នកវិទ្យាសាស្ត្រផលិតកាមេរ៉ានោះ
ចំនាយថវិកាតិចតួចប៉ុណ្ណោះ ក្នុងការផលិតកាមេរ៉ាដ៏តូច
តែមានសមត្ថភាពពិសេសបែបនេះ
ហើយវាក៏អាចនឹងត្រៀមឲ្យប្រើប្រាស់ជាផ្លូវការផងដែរ នាថ្ងៃអនាគត

No comments: