កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ករណីជួញដូរមនុស្ស
រាជធានី
ភ្នំពេញ ៖ យោងតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី១
កក្កដា ថា លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ឆ្នាំ២០១៦ស្តីពីការជួញដូរមនុស្ស
(TIP) ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៣០ មិថុនា
ឆ្នាំ២០១៦ ។
តាម ការកំណត់នៃច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA) របាយការណ៍ TIP វាយតម្លៃរដ្ឋាភិបាលនៅជុំវិញពិភពលោកលើការខិតខំរបស់គេក្នុងការ ប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប ។ នៅក្នុងរបាយការណ៍ឆ្នាំនេះ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដានកាលពីឆ្នាំទៅ ។ ចំណាត់ថ្នាក់លេខ២ គឺសម្រាប់ប្រទេសដែលរដ្ឋាភិបាលរបស់គេមិនបានគោរពតាមបានពេញលេញ ចំពោះបទដ្ឋានអប្បបរមាដូចមានចែងក្នុងច្បាប់TVPA តែកំពុងខិតខំច្រើនគួរសមដើម្បីគោរពតាមបទដ្ឋានទាំងនោះ ។
ការ បានឡើងដល់ចំណាត់ថ្នាក់លេខ២ គឺផ្អែកតាមការខិតខំរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស នៅក្នុងឆ្នាំកន្លងទៅនេះ ។ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកាចំនួន៥០០.០០០ដុល្លាអាមេរិកដល់ គណៈកម្មាធិការអន្តរក្រសួងដែលដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។
គោលការណ៍ ណែនាំថ្នាក់ជាតិសម្រាប់កំណត់ និងបញ្ជូនជនរងគ្រោះត្រូវបានអនុម័ត ហើយអាជ្ញាធរមូលដ្ឋានបានរកឃើញជនរងគ្រោះចំនួន ៥៨៩នាក់ ដែលជាចំនួនកើនពីចំនួន៣២៦នាក់កាលពីឆ្នាំទៅ ។ របាយការណ៍ឆ្នាំ២០១៦នេះ ក៏បានកត់សម្គាល់ឃើញផងដែរពីដំណើរជឿនលឿនរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោស និងដាក់ទោស ពិសេសលើបទល្មើសនៃការជួញដូរកម្លាំងពលកម្ម ។ ក្រៅពីការបញ្ជាក់ពីជោគជ័យទាំងនេះ របាយការណ៍នេះថែមទាំងផ្តល់អនុសាសន៍ផងដែរ ហើយបង្ហាញចំណុចនានាសម្រាប់ធ្វើការកែលំអនៅក្នុងការខិតខំរបស់ ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប ។

No comments: