បុរសដំបូងគេលោកដោយមិនមានបេះដូង...
វាគឺជារឿង ធម្មជាតិទេ ពេលដែល មនុស្សម្នាក់
មិនមានបេះដូង នៅក្នុងខ្លួន គេនឹងស្លាប់។ តែនេះ ហាក់បីដូចជារឿង
មួយ ដែលផ្ទុយពីធម្មជាតិ និងមិនគួរអោយជឿ
ពេលដែល បុរសអាយុ 25 ម្នាក់ អាចរស់នៅ បាន
គាត់មានឈ្មោះថា Stan Larkin ហើយសព្វថ្ងៃនេះដែរ
គាត់មានសុខភាពល្អ និងជាសះស្បើយហើយ ដោយសារតែ
គាត់បានទទួល បេះដូងពីជនសប្បុរស ដែលបានបរិច្ចាក
អោយគាត់។ យ៉ាងណាមិញ ចំពោះមូលហេតុ ដែលធ្វើអោយ
គាត់អាចរស់បាន ដោយមិនមានបេះដូង កាលពីមួយរយៈមុននោះ
គឺដោយសារតែ ការបំពាក់នូវ បេះដូងសប្បនិមិត្ត
បើតាម លោកវេជ្ជបណ្ឌិត Jonathan
Haft បានមានប្រសាសន៍ អោយដឹងថា៖ “កាលខ្ញុំបានជួបគាត់
ជា
លើកដំបូង នៅក្នុងមន្ទីរថែទាំអ្នកជម្ងឺ
គឺគាត់កំពុងតែ ស្ថិតនៅក្នុង អាការៈមួយ ដែលធ្ងន់ធ្ងរខ្លាំង។ ខ្ញុំចង់ជួយគាត់
នៅពេលនោះ លោក វេជ្ជបណ្ឌិត បានបំពាក់ ឧបករណ៍ជំនួយ
ដូចជា បេះដូងសប្បនិមិត្ត អោយជំនួសសិន និងរង់ចាំ
តាមដាន ពី ស្ថានភាពជម្ងឺរបស់គាត់ ជាបន្តទៀត
ក៏ដូចជា រង់ចាំ ការបរិច្ចាកនូវ បេះដូង ពីជនសប្បុរស ផងដែរ។ រហូតដល់
មកដល់ ថ្ងៃទី 9 ខែឧសភា
ឆ្នាំ 2016 កន្លងទៅនេះ ដែលមានរយៈពេល 550 ថ្ងៃជាងហើយ ទើបគាត់ អាចទទួលបាន
បេះដូង ពីអ្នកបរិច្ចាក និងធ្វើការវះកាត់ ប្តូរបេះដូង
ទាល់តែជាសះស្បើយ ហើយអាច រស់នៅបានដូចគេឯង
<iframe width="560" height="315" src="https://www.youtube.com/embed/7q9vEcrGrac" frameborder="0" allowfullscreen></iframe>

No comments: