Header Ads

ប្រព័ន្ធ 5G មានល្បឿនលឿនដល់ម្លឹង!


សព្វថ្ងៃនេះ យើងអាចប្រើប្រាស់ប្រព័ន្ធ 4G និង LTE បាន ហើយ ប៉ុន្តែល្បឿនដែល​ទទួល​បាន​គឺ​ខុសៗ​គ្នា តាម​តំបន់ដែល​យើង​ប្រើ​ប្រាស់ តែ​យើង​អាច​និយាយបា​ន​ថា ប្រព័ន្ធ 4G ពិតជាលឿន និង​អាច​បំពេញ​តម្រូវ​ការ​បាន ដោយគ្មានការរអ៊ូរទាំពីមហាជនដែលកំពុងប្រើប្រាស់ ស្របពេលមាន​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​នៅសហរដ្ឋអាមេរិច ដូចជា Verizon, AT&T, T-Mobile និង Sprint កំពុងសិក្សាបង្កើត​ប្រព័ន្ធ 5G បន្តទៀត ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នាពេលអនាគត។



ប្រព័ន្ធ 5G ពិតជាអស្ចារ្យ ដែលអាចផ្តល់​ល្បឿន​ប្រើ​ប្រាស់​បាន​ដល់ 10Gbps និង​ល្បឿន​ដោនឡូដ​បាន​ដល់ 1.25GB ក្នុង​មួយ​វិនាទី ដែល​នៅ​ពេល​នេះ​ប្រព័ន្ធ 4G LTE ផ្តល់ល្បឿនប្រើប្រាស់លឿនបំផុត 100Mbps និង​ល្បឿនដោនឡូដបាន37MB ក្នុងមួយវិនាទី។ នេះពិតជាការវិវត្តន៍មួយដ៏ធំ ដែល​មនុស្ស​គ្រប់គ្នា នៅតែមិនស្កប់ស្កល់ និងចង់ឃើញវត្តមានបច្ចេកវិទ្យាថ្មីៗ មានវត្តមានលើពិភព​លោកបន្ថែម​ទៀតដើម្បីផ្តល់ភាពស្រួលដល់ការប្រើប្រាស់របស់ពួកគេ។ 


ហើយយើងនឹងអាចឃើញវត្តមានប្រព័ន្ធ 5G នេះនៅអំឡុងឆ្នាំ 2020 ឯណោះ។ ដើម្បីប្រើប្រាស់ ប្រព័ន្ធ 5G នេះបានទាល់តែមានស្មាតហ្វូន ចេញមកជំនាន់ក្រោយៗ មានបន្ទះឈីប អាចប្រើជាមួយស៊ីម 5G ទៀតនោះ ទើបអាចប្រើបាន ដូចនេះមិនបាច់រង់ចាំទេ ដោយសារការបង្ហាញខ្លួនប្រព័ន្ធ 5G នេះនៅ​យូរ​ណាស់ ដោយយើងគ្រាន់តែដឹងពីល្បឿន 5G ដែលក្រុមអ្នកជំនាញកំពុងសិក្សាបានហើយ។

No comments:

Powered by Blogger.