តើអាចនឹងតាំងទីលំនៅលើភពព្រះអង្គារបានដែរឬទេនាពេលអនាគត? នេះអំណះអំណាង...
អង្គការ NASA កំពុងតែសិក្សាទៅលើ ភពជាច្រើន ហើយក្នុងចំណោម ភពទាំងនោះ មានភព មួយដែល គេហៅថាភពព្រះអង្គារ គឺជាភព ផែនដីទី 4 ដែលមានពន្លឺ ព្រះអាទិត្យ ទៅដល់ ហើយក៏ជា ភពផែនដី ដែលតូចជាងគេ នៅក្នុងប្រព័ន្ធសូឡា។ ភពនេះអាច ឲ្យជីវិត រស់នៅបាន ហើយត្រូវបាន គេសង្ស័យថា មានវត្ថុមាន ជីវិតនៅលើ
ភពនេះទៀតផង។
ហើយថែមទាំងមានគំរោងថ្មីរបស់ Elon Musk និង Mars One ដែលចង់អភិវឌ្ឍ ភពនេះ ដោយសារតែភពមួយនេះ មានសមាសធាតុ ដែកអុកស៊ីត ជាច្រើននៅ
ក្នុងដី ដូចនេះ ទើបធ្វើឲ្យដី មានលក្ខណៈពណ៌ ក្រហមច្រើន។ហើយ NASA ក៏មានគំរោង បញ្ជូនមនុស្ស ជាក្រុមឡើង ទៅកាន់ភព មួយនេះ ដើម្បីធ្វើការ
សាកល្បងរបៀប រស់នៅប៉ុន្តែពួកគេ ព្យាយាមសាកល្បង បញ្ជូនអាហារ ទៅមុន។ ដូចជាគ្រាប់
ធញ្ញជាតិផ្សេងៗ ដើម្បីសាកល្បង ការដាំដុះ ប៉ុន្តែនៅតែមាន បញ្ហាច្រើន ហើយពួកគេ
កំពុងតែរក ដំណោះស្រាយ។
សញ្ញាលើកទឹកចិត្តដ៏សំខាន់បំផុតសំរាប់អ្នកស្រាវជ្រាវ គឺទឹកដែល កកនៅលើ
ភពព្រះអង្គារ ដែលភស្តុតាងបានបង្ហាញថាទឹក ដែលកកនោះ គឺវានឹង អាចរលាយ ហើយយើងអាច យកទឹក
ទាំងនោះមក បរិភោគ និងប្រើ ប្រាស់បានដូចនេះទឹកទាំងនោះអាចផ្គត់ផ្គង់ អ្នកដែលនឹង
ទៅសាកល្បង ការរស់នៅ ទីនោះបាន។
ពួកគេមិនទាន់មានគំនិត ថាតើត្រូវដាំដុះ របៀបណា ដើម្បីធ្វើឲ្យការ លូតលាស់
បានល្អនៅ ឡើយទេ នៅលើ ដីនោះដូច្នេះការរស់នៅ ត្រូវអាស្រ័យ លើការដឹកជញ្ជូន ស្បៀងពីភព
ផែនដី ទៅសិនប៉ុន្តែនៅតែតម្រូវឲ្យមាន ការបង្កើតអាហារដើម្បីចិញ្ចើមជីវិត នៅទីនោះ
ទើបងាយស្រួល។
វិទ្យុសកម្មនៅលើភពព្រះអង្គារខ្លាំងជាងនៅលើភពផែនដី យើងរាប់ ពាន់ដង ទើបបាន
ជាអាចប៉ះពាល់ ដល់វត្ថុមានជីវិតដែល រស់នៅទី នោះបាន ដូចនេះប្រសិន បើមាន មនុស្សរស់នៅ
ទីនោះច្រើន ហើយមាន រុក្ខជាតិ អ្វីផ្សេងៗច្រើននៅតំបន់នោះ វានឹងអាច កាត់បន្ថយ
កំរិតនៃ វិទ្យុសកម្មបាន។
ទោះជាយ៉ាងណាក៏ដោយ ភពព្រះអង្គារនេះ ពិតជាមាន ស្រទាប់ការពារ, បរិយាកាស
និងពន្លឺ ព្រះអាទិត្យ ដែលស្រដៀងនឹងភពផែនដី យើងខ្លាំងណាស់ ចំនែកឯការ រស់នៅរបស់វត្ថុ
មានជីវិត ប្រាកដ ជាប្រសើរ បើសិនជាអ្នក ស្រាវជ្រាវខំប្រឹងសិក្សា ពីតំបន់ នោះ
ហើយធ្វើការ អភិវឌ្ឍ ឲ្យកាន់តែដូច ភពផែនដី ច្បាស់ជាអស្ចារ្យ ភពព្រះអង្គារ នេះ
និងអាចផ្ទេរមនុស្សពីភព ផែនដី ទៅបាន ព្រោះកំនើនប្រជាជន នៅលើពិភព លោកមានការ កើនឡើង
បើសិនជា អាចផ្ទេរបានក៏ល្អដែរ។ តើមិត្តអ្នកអាន ចង់ទៅរស់នៅ លើភពព្រះអង្គារ ដែរឬទេ?


No comments: