Header Ads

Rooney ថា​គ្រូ​បង្វឹក​អង់គ្លេស​ថ្មី​...


Rooney ថា​គ្រូ​បង្វឹក​អង់គ្លេស​ថ្មី​ មិន​ចាំ​បាច់​​ជា​ជនជាតិ​អង់គ្លេស​​ទេ

Wayne Rooney បាន​ទទូច​សុំ​ដល់​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ (FA) ជ្រើស​រើស​បុគ្គល​មាន​សមត្ថភាព​មក​
 ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ ជា​ជាង​ប្រកាន់​រើស​តែ​គ្រូ​បង្វឹក​ជន​ជាតិ​អង់គ្លេស។
ការ​លើក​ឡើង​ដូច្នេះ​របស់​ប្រធាន​ក្រុម​វ័យ​៣០​ឆ្នាំ​ ធ្វើឡើង​ក្រោយ​ពី​តោ​កំណាច​អង់គ្លេស​ធ្លាក់​ចេញ​ពី​កម្មវិធី អឺរ៉ូ​ ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ហើយ​គ្រូ​បង្វឹក​ លោក Roy Hodgson ដែល​ជា​ជនជាតិ​អង់គ្លេស​បាន​លា​ឈប់​ពី​តួនាទី។


វា​ពិត​ជា​ប្រសើរ​បើ​គ្រូ​បង្វឹក​ក្រោយ​ជា​ជនជាតិ​អង់គ្លេស​ ប៉ុន្តែ​ត្រូវ​ឲ្យ​ប្រាកដ​ថា​គាត់​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​ គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​។ Rooney លើក​ឡើង​ដូច្នេះ។



អង់គ្លេស​មិន​សូវ​មាន​គ្រូ​បង្វឹក​រូប​ណា​ល្បី​ឈ្មោះ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ សូម្បី​តែ​នៅ​ក្របខ័ណ្ឌ​ Premier League ភាគច្រើន​គ្រូ​បង្វឹក​នៃ​ក្លឹប​និមួយៗ​សុទ្ធ​តែ​មក​ពី​បណ្ដា​ប្រទេស​ដទៃ​។ បើ​មើល​ទៅ​អតីត​កាល​តោ​កំណាច​អង់គ្លេស​ ធ្លាប់​ប្រើ​ប្រាស់​គ្រូ​បង្វឹក​បរទេស​ឲ្យ​ដឹកនាំ​ជម្រើស​ជាតិ​របស់​ខ្លួន​ដូចជា​លោក Sven-Goran Eriksson ជនជាតិ ស៊ុយអែត និង​លោក Fabio Capello ជនជាតិ​អ៊ីតាលី៕ 

No comments:

Powered by Blogger.